Chasing Your Dream!
GYA MUN
Global Youth Assembly Model United Nations
GYA MUN គឺជាកម្មវិធី Model United Nations (MUN) សម្រាប់យុវជន ដែលបង្កើតឡើងដើម្បីផ្តល់ឱកាសឱ្យសិស្ស និងនិស្សិតបានស្វែងយល់ និងសាកល្បងបទពិសោធន៍នៃការធ្វើការជា អ្នកការទូត និងតំណាងប្រទេស តាមរយៈការពិភាក្សាអំពីបញ្ហាអន្តរជាតិ។
ក្នុងអំឡុងពេលសន្និសីទ អ្នកចូលរួមនឹងតំណាងឱ្យប្រទេសមួយ ហើយចូលរួមក្នុងការថ្លែងសុន្ទរកថា ការពិភាក្សា ការសួរ-ឆ្លើយ និងការស្វែងរកដំណោះស្រាយជាមួយតំណាងប្រទេសផ្សេងៗ។
GYA MUN ត្រូវបានរៀបចំឡើងជាពិសេសក្នុងបរិយាកាសដែល ងាយស្រួលសម្រាប់អ្នកចាប់ផ្តើមថ្មី។ អ្នកដែលមិនធ្លាប់ចូលរួម MUN ពីមុន ក៏អាចចូលរួមបាន ហើយ Chairs និង Secretariat នឹងជួយណែនាំអំពីដំណើរការរបស់ MUN នៅពេលចាំបាច់។
គោលបំណងរបស់ GYA MUN
- លើកកម្ពស់ជំនាញ ការនិយាយជាសាធារណៈ
- អភិវឌ្ឍជំនាញ ការពិភាក្សា និងការចរចា
- បង្កើនការយល់ដឹងអំពីបញ្ហាអន្តរជាតិ
- បង្រៀនយុវជនឱ្យស្គាល់គោលការណ៍នៃការទូត និងកិច្ចសហប្រតិបត្តិការអន្តរជាតិ
- បង្កើនភាពក្លាហាន និងទំនុកចិត្តក្នុងការបញ្ចេញមតិ
- បង្កើតបរិយាកាសដែលយុវជនអាចរៀនពីគ្នាទៅវិញទៅមក
សម្រាប់អ្នកណា?
GYA MUN បើកសម្រាប់ សិស្សវិទ្យាល័យ និងនិស្សិត ដែលមានចំណាប់អារម្មណ៍លើ MUN ការទូត ទំនាក់ទំនងអន្តរជាតិ បញ្ហាពិភពលោក និងការដឹកនាំយុវជន។
មិនចាំបាច់មានបទពិសោធន៍ MUN ពីមុនទេ។
GYA MUN មិនមែនគ្រាន់តែជាការប្រកួតប្រជែងទេ ប៉ុន្តែជាឱកាសមួយសម្រាប់យុវជនក្នុងការ រៀន សាកល្បង និយាយ ពិភាក្សា និងរីកចម្រើនជាមួយគ្នា។
Awards:
🏆 1 Best Delegate
🥈 1 Outstanding Delegate
🏅 2 Honorable Mentions
🎖️ 2 Verbal Mentions
ចំនួនផ្លាស់ប្តូរទៅតាមចំនួននិងការប្រព្រឹត្តិទៅរបស់ Delegates
🏆 Best Chair
🥈Best Co-Chair
Committees
Organizers






